logo

ការគ្រប់គ្រង និងថែ

ការគ្រប់គ្រង និងថែ

 

  • ក្នុងដំណើរការចិញ្ចឹមត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយ ចំនួនដូចខាងក្រោម÷

-គ្រប់គ្រងលើគុណភាពទឹក៖ ពិនិត្យគុណភាពទឹកម្ដងក្នុង០១សប្តាហ៍ អំពីកម្រិតភីអេជ (pH) និងកម្រិត ជាតិពុលក្នុងទឹក អាម៉ូញាក់ (NH3)

-គ្រប់គ្រងលើគុណភាពទឹកឱ្យបានសមស្របតាមលក្ខខណ្ឌនៃការរស់ នៅរបស់ត្រី ដើម្បីបង្កាជម្ងឺ និងគ្រោះថ្នាក់ជាយថាហេតុលើដំណើរការចិញ្ចឹម។

-តារាងប៉ារ៉ាម៉ែត្រគុណភាពទឹក÷(ការគ្រប់គ្រងជំងឺត្រីប្រានៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល)

 

  • តាមដានការលូតលាស់របស់ត្រី៖

ការធ្វើសំណាកត្រី (Sampling) រៀងរាល់១ខែម្តងគឺជាមធ្យោបាយល្អបំផុតដើម្បីតាមដានកម្រិតលូតលាស់ ពិនិត្យសុខភាពត្រី ប៉ានស្មានអត្រាត្រីនៅសល់ក្នុងស្រះ វិភាគសមាមាត្រចំណីឬមេគុណចំណី និងឈានដល់ការគណនាបរិមាណចំណីដែលត្រូវឱ្យត្រីស៊ីបន្ទាប់ទៀត។

  • វិធីធ្វើសំណាកត្រី ÷ គឺការចាប់យកត្រីចន្លោះពី ២០-៣០ក្បាល ដោយប្រើសំណាញ់ ឬឧបករណ៍ផ្សេងៗ នៅ០៣-០៤ទីតាំងខុសៗគ្នានៃស្រះ រួចយកត្រីទៅថ្លឹង និងកត់ត្រាពីចំនួន និងទម្ងន់ត្រី។
  •   បន្ទាប់មកគណនារកទម្ងន់ត្រីមធ្យមក្នុង០១ក្បាលតាមរូបមន្ត÷

    យោងតាមលទ្ធផលនេះ អាចគណនារកទម្ងន់ត្រីសរុបក្នុងស្រះ និងមេគុណចំណីតាមរូបមន្តដែលបាន ដាក់បង្ហាញនៅខាងលើ និងអាចវាយតម្លៃគុណភាពចំណីដែលកំពុងផ្តល់ឱ្យត្រីស៊ី

    ·       តាមដានសកម្មភាពត្រី៖

    ត្រូវតាមដានជាប្រចាំ ពិសេសនៅពេលព្រឹកព្រលឹម និងពេលល្ងាច ពីព្រោះជាពេលដែលកម្រិតអុកស៊ីសែនរលាយនៅក្នុងទឹកប្រែប្រួលខ្លាំង និងអាចបង្កឱ្យត្រីពុល។

    ក្នុងករណីឃើញមាន ត្រីងើបក្បាលឡើងលើផ្ទៃទឹក និងប្រកាច់ ឬហែលខុសប្រក្រតី ត្រូវធ្វើឱ្យទឹកក្នុងស្រះមានចលនាតាមរយៈការបាច ឬបូមទឹកបន្ថែមដើម្បីបំបែកសារធាតុពុលនៅបាតស្រះ និងបង្កើនអុកស៊ីសែនរលាយនៅក្នុងទឹក។

    លើសពីនេះ ត្រូវផ្អាកផ្តល់ចំណី ១-២ថ្ងៃ និងផ្លាស់ប្តូរទឹក ៣០-៥០%។