អត្រាងាប់ខ្ពស់ដោយសារតែកូនមាន់តូចមិនបានមើលថែទាំដោយដាក់ឡែកពីគ្នា ប៉ុន្តែកូនមាន់វាត្រូវបានថែទាំដោយមេមាន់តែប៉ុណ្ណោះ។ កូនមាន់អាយុក្រោមពីរខែអាចមានអត្រាងាប់រហូតដល់ ២០ ទៅ ៥០% ដោយសារសត្រូវធម្មជាតិ និងការគំរាមកំហែងកំឡុងពេលចិញ្ចឹមសត្វដោយសេរីនៅក្នុងហ្វូង ខណៈពេលដែលមេមាន់មិនអាចការពារបានពេញលេញពីគ្រោះថ្នាក់ទាំងនេះ។ មូលហេតុនៃជំងឺ និងការស្លាប់ដោយសារការទាក់ទងជាមួយសត្វមាន់ដទៃទៀត ការស៊ីចំណី និងទឹកដែលមានមេរោគក្នុងអំឡុងពេលស៊ី ប្រសិនបើមាន់មិនត្រូវបានដាក់ និងចិញ្ចឹមក្នុងដីហ៊ុមព័ទ្ធរបងជុំវិញ។ ការងាប់របស់មាន់ដោយការផ្ទុះឡើងនៃជំងឺឆ្លង ដោយសារតែមិនមានការអនុវត្តវ៉ាក់សាំង។