វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យបានត្រឹមត្រូវនៅពេលចាប់មាន់ដើម្បីលក់។ ការចាប់មិនបានត្រឹមត្រូវអាចបណ្តាលអោយមាន់ស្ត្រេស។ មាន់ដែលមានភាពស្ត្រេសងាយនឹងកើតជំងឺ ហើយក៏អាចបញ្ឈប់ពងផងដែរ។ ជៀសវាងការធ្វើចលនាភ្លាមៗ ឬសំឡេងខ្លាំងៗនៅពេលចាប់។ ពេលវេលាដ៏ល្អបំផុតសម្រាប់ការចាប់គឺនៅម៉ោងងងឹត/ពេលល្ងាច ឬពេលផ្តល់ចំណី។ ចាប់ជើងមាន់ទាំងពីរ ហើយជៀសវាងការកាន់ក ស្លាប និងកន្ទុយ។ ដើម្បីការពារស្លាបវាកុំអោយហើរ ការកាន់ក្រោមទ្រូងមាន់ហើយទល់មុខនិងខ្លួនយើង។