រក្សាទុកគ្រាប់ស្រូវសម្រាប់គោលបំណងធ្វើជាគ្រាប់ពូជ និងសម្រាប់ប្រើប្រាស់ក្នុងផ្ទះដោយមិនបាត់បង់គុណភាពរបស់វា។ ទុកតែគ្រាប់ស្រូវ ដែលស្ងួតទាំងស្រុង និងគ្មានសត្វល្អិត គ្មានគ្រាប់មិនពេញលេញ និងគ្មានគ្រាប់ស្មៅ។ សមា្ភរស្ដុក (ធុង) ត្រូវតែស្អាត និងមានខ្យល់ចេញចូល។ បំពេញគ្រាប់ស្រូវឱ្យបានពេញលេញដោយមិនទុកចន្លោះសម្រាប់ខ្យល់ និងបិទធុងឱ្យបានត្រឹមត្រូវ មិនឱ្យមានការកើនឡើងសំណើម។ សម្រាប់ការប្រើប្រាស់ក្នុងផ្ទះ បរិមាណសំណើមគួរតែមាន ១៤ ភាគរយ ហើយអាចរក្សាទុកបានជាច្រើនខែ។ សម្រាប់គោលបំណងគ្រាប់ពូជ សំណើមគួរតែមាន ១៤ ភាគរយ និងអាចរក្សាបានរយៈពេលមួយឆ្នាំ។