ការខាតបង់អាចកើតឡើងនៅគ្រប់ដំណាក់កាលចាប់ពីការប្រមូលផលរហូតដល់ការស្តុកទុក។ ជាពិសេស ការខាតបង់អាចកើតឡើងដោយសារលក្ខខណ្ឌអាកាសធាតុ។ ឧទាហរណ៍៖ ភ្លៀងធ្លាក់ខ្លាំងនៅពេលប្រមូលផលស្រូវរដូវវស្សា ស្របពេលនឹងចាប់ផ្តើមភ្លៀងធ្លាក់ក្នុងរដូវប្រមូលផលស្រូវរដូវក្ដៅ។ ការខាតបង់រួមមាន ការបាត់បង់បរិមាណ (កាត់បន្ថយទិន្នផលស្រូវ) ការបាត់បង់គុណភាព (គុណភាពគ្រាប់ពូជអន់ ដំណុះខ្សោយ ភាគរយនៃការបាក់បែកខ្ពស់ពេលកំពុងកិន អង្ករប្រែជាពណ៌លឿង ។ល។)