ផលិតសាច់ និងស៊ុតស្រស់ និងមានជីវជាតិ ការចំណាយទាបសម្រាប់ការសាងសង់ ចំណី វ៉ាក់សាំង ឧបករណ៍ និងកម្លាំងពលកម្ម មានភាពធន់នឹងលក្ខខណ្ឌអាកាសធាតុ ជំងឺ និងមិនរើសចំណីដូចពូជមាន់ដែលត្រូវបានកែប្រែហ្សែន អាចរកចំណីដោយខ្លូនឯកបាននៅក្នុងតំបន់ មេមាន់អាចក្រាបពងដោយខ្លូនបានដោយមិនត្រូវការទូភ្ញាស់ មេមាន់អាចថែរក្សារ និងបង្ហាត់កូនមាន់របស់ពួកគេ ដើម្បីរស់រានមានជីវិត និងការលូតលាស់ធំឡើង កូនមាន់ជំទងលអាចការពារខ្លួនពីសត្រូវ រសជាតិ និងវាយនភាពនៃសាច់មាន់ស្រុកគឺពេញនិយមក្នុងចំណោមអ្នកបរិភោគ សាច់មាន់ស្រុក និងស៊ុតមានតម្រូវការល្អក្នុងទីផ្សារ