ទីតាំងនៃទ្រុងមាន់៖ ជៀសវាងនៅជិតទីតាំងកសិដ្ឋានចិញ្ចឹមមាន់ផ្សេងទៀត។ ត្រូវយកចិត្តទុកដាក់លើទិសដៅខ្យល់សម្រាប់ការសាងសង់ទ្រុង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងតាមរយៈខ្យល់។ ចូលទាំងអស់ ចេញទាំងអស់៖ ដើម្បីកាត់បន្ថយនៃភ្នាក់ងារបង្កជំងឺនៅក្នុងទ្រុងមាន់ ស្តុកមាន់សាច់ទាំងអស់ត្រូវលក់ក្នុងពេលតែមួយ ដោយមិនទុកមាន់ឱ្យនៅសល់ឡើយ។ ការចោលកាកសំណល់៖ យកកាកសំណល់ទាំងអស់ចេញភ្លាមៗ សម្លាប់មេរោគ និងបោះចោលឱ្យបានត្រឹមត្រូវ ទីតាំងសុវត្ថិភាព ៖ កាត់បន្ថយការជ្រាបចូលនៃភ្នាក់ងារបង្ករោគ តាមរយៈការផ្លាស់ប្តូររវាងទ្រុង និងហ្វូងសត្វ ឧបករណ៍ និងវត្ថុផ្សេងៗទៀត។