ការរក្សារកំណត់ត្រាគឺមានសារៈសំខាន់ណាស់សម្រាប់ផលិតកម្មមាន់ស្រុក។ អ្នកផលិតអាចត្រួតពិនិត្យប្រព័ន្ធចិញ្ចឹមសត្វរបស់ពួកគេតាមរយៈការកត់ត្រា។ ការកត់ត្រាធាតុមួយចំនួនដូចជា៖ អត្រាការស៊ីចំណីក្នុងហ្វូង អត្រាការលូតលាស់ ជម្ងឺឆ្លង ការចាក់វ៉ាក់សាំង អត្រាងាប់ និងការបាត់បង់ដោយសត្វចាប់ ការផ្លាស់ប្តូរឥរិយាបទនៃហ្វូង ការចំណាយប្រចាំថ្ងៃ និងចំនួនលក់គួរតែត្រូវបានរក្សាទុកជាកំណត់ត្រា។ តាមរយៈការរក្សាកំណត់ត្រា អ្នកផលិតអាចពិនិត្យមើលភាពខ្លាំង និងចំណុចខ្សោយបានយ៉ាងងាយស្រួលបន្ទាប់ពីហ្វូងនីមួយៗ ហើយអាចផ្លាស់ប្តូរ ឬកែលម្អការអនុវត្តផលិតកម្មរបស់ពួកគេសម្រាប់រយៈពេលវែង។