ជីវសុវត្តិភាពគឺ ជាការកំណត់នៃការអនុវត្តគ្រប់គ្រងដែលអាចកាត់បន្ថយលទ្ធភាពនៃចាប់ផ្ដើម ឬការរីករាលដាលពពួកសារពាង្គកាយដែលបង្កជំងឺទៅលើកន្លែងនានាទៀត ភ្នាក់ងារបង្កជំងឺភាគច្រើនចូលក្នុងសាច់មាន់តាមរយៈចំពុះ និងច្រមុះ ពេលកំពុងស៊ី ផឹក ឬសម្អាតរោមរបស់វា ឬអំឡុងពេលដកដង្ហើម ជំងឺខ្លះឆ្លងតាមមុខរបួស ហើយខ្លះអាចឆ្លងតាមរយៈការប៉ះពាល់ជាមួយលាមកទឹក និងវត្ថុកខ្វក់ផ្សេងទៀត។ ជំងឺឆ្លងមួយចំនួនក៏អាចឆ្លងពីមេមាន់ទៅកូនតាមរយៈស៊ុតផងដែរ។ នៅពេលដែលសារពាង្គកាយឆ្លងចូលទៅក្នុងសត្វមាន់ រោគសញ្ញានៃការឆ្លងមេរោគមិនលេចឡើងឆាប់រហ័សទេ ផ្ទុយទៅវិញវាកើនឡើងនៅក្នុងខ្លួន ហើយរោគសញ្ញាអាចត្រូវបានគេមើលឃើញនៅពេលក្រោយ។