កុំស្រោចទឹក/បញ្ចូលទឹកលើថ្នាលបណ្តុះកូន ដរាបណាមានសំណើមគ្រប់គ្រាន់។ ការថែទុកថ្នាលបណ្ដុះកូនឱ្យស្ងួត វាធ្វើឱ្យឫសទទួលបានខ្យល់អាកាសល្អ ដែលជួយជំរុញការលូតលាស់របស់ឫស ដែលធ្វើឱ្យកូនសំណាបខ្លី និងរឹងមាំ។ កុំដាក់ជីគីមីលើរងបណ្តុះ ព្រោះកូនសំណាបចាប់យកសារធាតុចិញ្ចឹមពីដែលមាននៅក្នុងគ្រាប់ រហូតដល់អាយុ១៤ថ្ងៃ និងមិនសូបសារធាតុចិញ្ចឹមពីដីនោះទេ។ បាញ់ថ្នាំសម្លាប់សត្វល្អិត Furadan 3G នៅលើរងគ្រាប់ពូជតាមកម្រិតដែលបានណែនាំ ប្រសិនបើមានការកើតឡើងនៃពពួកដង្កូវស៊ីរូងដើម ស្ទូងនៅអាយុ ១៥ ទៅ ២០ ថ្ងៃនៃកូនសំណាប ដើម្បីបង្កភាពងាយស្រួលក្នុងការដកកូនសំណាបចេញពីដី ត្រូវបញ្ចូលទឹកឱ្យលិចលើថ្នាលបណ្តុះកូនប្រហែល ៣ ថ្ងៃខាងមុន អាស្រ័យលើស្ថានភាពដី។