កសិករគួរតែរក្សាកំណត់ត្រាកសិដ្ឋានរបស់ពួកគេជាប្រព័ន្ធ។ ក្នុងការរក្សាកំណត់ត្រាកសិដ្ឋាន កំណត់ត្រាដំណាំដាំដុះត្រូវរក្សាទុកយ៉ាងតិច ៣ ឆ្នាំ។ នៅក្នុងកំណត់ត្រាកសិដ្ឋាន ត្រូចកក់គ្រប់ជំហានពីការរៀបចំរហូតដល់ទីផ្សារ (គ្រាប់ពូជ ជី ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងប្រវត្តិស្រោចស្រព តម្លៃធាតុចូល ថ្លៃពលកម្ម តម្លៃក្រោយការប្រមូលផល របាយការណ៍ចំណូល ប្រាក់ចំណេញ និងការបាត់បង់)។ តាមរយៈការរក្សាកំណត់ត្រាកសិដ្ឋាន កសិករអាចវិភាគពីការអនុវត្តកន្លងមក និងតម្រូវការនាពេលអនាគតរបស់ពួកគេ។ កសិករក៏អាចដឹង និងគណនាប្រាក់ចំណូល និងការចំណាយរបស់កសិដ្ឋានរបស់ពួកគេ ហើយអាចយល់ពីចំណុចខ្លាំង និងភាពខ្សោយនៃអាជីវកម្មក្នុងកសិដ្ឋានរបស់ពួកគេ។ ជាលទ្ធផល ជំនាញគ្រប់គ្រងកសិដ្ឋានរបស់ពួកគេនឹងប្រសើរឡើង និងអាចគ្រប់គ្រងកសិដ្ឋានរបស់ពួកគេកាន់តែមានលក្ខណៈជាប្រព័ន្ធ។