ជាធម្មតា ត្រីទីឡាព្យាអាចចិញ្ចឹមនៅតំបន់ទឹកលិចធម្មជាតិ និងស្រះជីក ដែលមានទឹក និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប៉ុន្តែស្រះស្តង់ដារគឺចាំបាច់ណាស់ក្នុងការទទួលបានទិន្នផលខ្ពស់។ ស្រះដីឥដ្ឋគឺល្អបំផុតសម្រាប់សាងសង់ស្រះចិញ្ចឹមត្រី។ ដីល្បាប់ភក់មិនសមស្របសម្រាប់ការចិញ្ចឹមត្រីទេ ព្រោះវាអាចប៉ះពាល់ដល់គុណភាព និងរសជាតិរបស់ត្រី។ ត្រូវជ្រើសរើសទីតាំងដែលនៅជិតប្រភពទឹក ហើយត្រូវតែនៅឆ្ងាយពីតំបន់ប្រើប្រាស់សារធាតុគីមី។ ត្រូវតែជាកន្លែងដែលមានពន្លឺថ្ងៃ និងខ្យល់គ្រប់គ្រាន់។ វាគួរតែជាកន្លែងងាយស្រួលយកសំភារ: ឬវត្ថុធាតុដើមចេញចូល និងអាចដឹកជញ្ជូនត្រីបានយ៉ាងងាយស្រួល។