ការប្រមូលផលរំលោះ អាចធ្វើបាននៅពេលដែលត្រីដល់ទំហំទីផ្សារ អាស្រ័យលើទីផ្សារ និងតម្លៃ។ ត្រូវតែបន្ថយកម្រិតទឹក និងប្រើប្រាស់អួនក្នុងការប្រមូលផលរំលោះ។ ការប្រមូលផលរំលោះអាចធ្វើបានច្រើនដងតាមការចាំបាច់ ប៉ុន្តែត្រីអាចទទួលរងនូវភាពស្ត្រេស និងរបួស ហើយទឹកស្រះក៏ប្រែជាល្អក់ផងដែរ។ ដូច្នេះហើយ ត្រីអាចប្រមូលផលបានច្រើនក្នុងពេលតែមួយ ហើយត្រីដែលនៅសល់ខ្លះអាចទុកក្នុងស្រះ នៅក្នុងហាប៉ា ដើម្បីប្រមូលផលលក់នៅពេលក្រោយ។ ប្រើក្រឡាសាច់អូនទន់ដើម្បីកាត់បន្ថយរបួសដល់ត្រី។ ការប្រមូលផលរំលោះគួរតែធ្វើឡើងនៅពេលព្រឹក ហើយទឹកគួរតែប្រញាប់បន្ថែមទៅតាមជម្រៅដើមវិញភ្លាមៗ បន្ទាប់ពីការប្រមូលផល ក្រោយពីទឹកនៅក្នុងស្រះត្រូវបានបន្ថយ។