logo

ការបង្កាត់តាមបែបសិប្បនិមិត្ត

ការបង្កាត់តាមបែបសិប្បនិមិត្ត

·       តើអ្វីទៅជាការបង្កាត់សិប្បនិមិត្តលើគោ ?

-  ការបង្កាត់សិប្បនិមិត្ត គឺជាបច្ចេកទេសនៃការយកទឹកកាមពីបាហើយរក្សាទុក ឱ្យនៅរស់រួចយកទៅបញ្ចូលក្នុងស្បូនរបស់មេគោនៅពេលវារកឈ្មោល ។

-  វាជាវិធីបង្កាត់ សម្រាប់ជំនួសការបង្កាត់ដោយធម្មជាតិ (បង្កាត់ផ្ទាល់ពីបា)។

·       ហេតុអ្វីត្រូវបង្កាត់តាមរបៀបសិប្បនិមិត្ត?

-  ការបង្កាត់សិប្បនិមិត្តជួយជំរុញការបង្កើនផលិតកម្មសត្វ ដោយប្រើប្រាស់ទឹកកាមរបស់បាល្អៗជាពិសេសនៅតំបន់ដែលមានមេគោច្រើន។

-  ការបង្កាត់សិប្បនិមិត្តមានសារៈសំខាន់ជួយកាត់បន្ថយបញ្ហានានាដូចជាការឆ្លងរាលដាលនៃជំងឺ ។

·       គុណសម្បត្តិការបង្កាត់សិប្បនិមិត្ត

-  បង្កាត់ដល់កន្លែងចិញ្ចឹមមេ ដោយមិនចាំបាច់ដឹកមេគោទៅជួបបា

-  អត្រាដើមមានកំរិតខ្ពស់

-  អាចបង្កាត់ជាមួយមេខ្លាចបា ឬមិនចង់ឱ្យបាពាក់

-  ការពារការឆ្លងរាលដាលនៃជំងឺ ជាពិសេសជំងឺផ្លូវបន្តពូជ (រលូតកូន ងាប់ កូនក្នុងពោះ)

-  មិនមានគ្រោះថ្នាក់ដល់មេក្នុងពេលបង្កាត់ (របួសបាក់ជើង...)

-  អ្នកចិញ្ចឹមអាចទទួលបានពូជគោល្អ និងធំៗ

-  អ្នកចិញ្ចឹមមិនចាំបាច់ចំណាយពេលវេលា និងទុនសម្រាប់ចិញ្ចឹមបា

·       គុណវិបត្តិការបង្កាត់សិប្បនិមិត្ត

-  ទាមទារអ្នកមានជំនាញទើបអាចបង្កាត់មេបាន

-  ទឹកកាមឈ្មោលនាំចូលមកពីបរទេស (មិនមានផលិតក្នុងប្រទេស)

-  អាចបង្កាត់បានជាមួយមេមានមាឌធំល្មម ព្រោះបាមានមាឌធំ

-  មេ និងកូនត្រូវផ្តល់ចំណីគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព